ការប្រឈមក្នុងការទទួលបានឱកាសការងារ បានធ្វើអោយផល្លាចាប់ផ្តើមស្វែងយល់ពីសហគ្រិនភាពដែលជាជម្រើសដ៏សក្កិសមមួយសម្រាប់ខ្លួន។ តាមរយៈការបំពេញបន្ថែមនូវចំណេះដឹងក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ» ផល្លាសង្ឃឹមថាខ្លួនអាចយកសមត្ថភាពពិសេសរបស់ខ្លួនទៅស្វែងរកឯករាជ្យភាពផ្នែកហរិញ្ញវត្ថុផងដែរ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើង និង អនុវត្តដោយ សហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group) សហការជាមួយ អង្គការ អេដ អេ អាកស្យុង (AEA) តាមរយៈជំនួយឧបត្តម្ភពី សហភាពអឺរ៉ុប ក្រោមគម្រោង «សមាជិកនៃសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)» ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារស់នៅក្នុងសហគមន៍ក្បែរឆ្នេរសមុទ្រដែលពឹងផ្អែកលើការនេសាទជាប្រភពចំណូលចម្បង។ គម្រោងមួយនេះត្រូវបានអនុវត្តចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ផ្តោតសំខាន់ទៅលើការជួយដល់សហគ្រិនស្ត្រីដែលមានពិការភាពក្នុងការកសាងអាជីវកម្មពីដំណាក់កាលដំបូង និង/ឬអាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនស្ត្រីដែលមានពិការភាពដែលនៅតែស្ថិតក្នុងដំណាក់កាលជាគំនិតអាជីវកម្មនៅឡើយ។
——————————————————-
In the face of challenges in securing a job, Phalla explores entrepreneurship as a viable alternative. By equipping business knowledge in “Coastal Incubator Program for Women Entrepreneurs with Disabilities“, she hopes to accommodate her unique abilities while also pursuing financial independence.
This activity is initiated and co-implemented by Agile Development Group and Aide et Action (AEA) co-funded by the European Union in Cambodia under the project of “The Consortium for Sustainable Alternatives and Voice for Equitable Development (CO-SAVED)” in the purpose of improving the socio-economic development of Cambodians living in coastal communities who rely on fishing as their primary source of income. This program is implemented from January to July 2023 to help womenentrepreneurs with disabilities (WEDs) to build businesses from the ground up and/or businesses owned by WEDs that are still in their idea stage.
អានបន្ថែម (Read More) : Mrs. SET Phalla – Kampot Coastal Role Model